ដីដាំដុះនិងរដូវកាល៖
ដើមប័រដាំបាននៅលើដីច្រើនប្រភេទ ប៉ុន្តែសមស្របបំផុតគឺលើដីក្រហមបាសាល់។ គេនិយមដាំដុះនៅដើមរដូវវស្សាចាប់ពីខែឧសភា ដល់ខែ កក្កដា។
- ដង់ស៊ីតេ៖ ក្នុងលក្ខខណ្ឌដីដែលដាំតែប័រមួយមុខនោះគឺដាំដោយគម្លាតពី ៨ ម៉ែត្រ x ៧ ម៉ែត្រ ចំនួន១៨០ ដើម/ ហិចតា។
-របៀបដាំ៖ ជីករណ្ដៅរាងបួនជ្រុងស្មើមួយជ្រុងៗទំហំ ៦០ cm ជីទ្រាប់បាតក្នុងរណ្តៅនីមួយៗ ពី ១៥ - ២០ គីឡូក្រាមដោយប្រើជីលាមក សត្វផុយរលួយ (ដាក់បន្ថែមមេតំបែរជីវសាស្ត្រ) ប៉ូតាស្យូម ០,៥ គីឡូក្រាម រោយកំបោរពី ០,៣ - ០,៥ គីឡូក្រាម។ បញ្ចុះថង់កូនពូជចូលក្នុងរណ្ដៅ មុខថង់ទាបជាងមាត់រណ្ដៅ ៥ cm ត្រួយបែរទៅរកទិសនៃខ្យល់ហើយលុបដីវិញ។ ដើមប័រទើបនឹងដាំត្រូវបាំងកំដៅថ្ងៃដោយស្បៃ និងដោតជន្លង់អបទប់ដើម ។
ដាក់ជី៖
ពេលដែលដើមនៅតូចដាក់ជីពី ៤-៥ ដងក្នុងមួយឆ្នាំបរិមាណដាក់ជីអាស្រ័យទៅតាមអាយុកាលនៃដើម។ នៅពេលដែលដើមផ្តើមផ្ដល់ផ្លែតំរូវការជី kali ខ្ពស់ជាងមុនបរិមាណដាក់ជីនឹងមានលំនឹងនៅឆ្នាំទី ៩ ទី ១០។ ចាំបាច់ត្រូវដាក់បន្ថែមកំបោរនិងជីសរីរាង្គបាញ់បន្ថែមនូវបណ្ដាប្រភេទជីលើស្លឹកដូចជា៖ Alpha Super, Antonic ប្រើជី Grow More មុននិងក្រោយពេលដាក់ជីលើកទី ៤។
ស្រោចស្រពទឹកនិងផ្អាប់គល់៖
ដើមប័រត្រូវការបរិមាណទឹកល្មមប៉ុន្តែត្រូវស្រោចច្រើនដង។ អាចស្រោចពី ១០-១៥ ថ្ងៃម្តងក្នុងរដូវប្រាំង គួបផ្សំនឹងការផ្អាប់គល់ មិនចាំបាច់ស្រោចអោយជោគដីពេកនោះទេ។
របៀបបង្ការកំចាត់ដង្កូវជំងឺ៖
ដើមប័រតែងត្រូវរងជម្ងឺមួយចំនួនដូចជា៖
-ជំងឺរលួយឫស៖ដើមមានជំងឺស្លឹកសោះអង្គើយ មែកងាប់បណ្ដើរៗពីចុងចុះដល់តួដើម។ ត្រូវរកឃើញទាន់ពេលនូវស្នាមស្អុយទាំងឡាយលើតួដើម កោសចេញអោយស្អាតនិងលាប sulfate ស្ពាន់កំបោរខាប់។ នៅពេលដែលដើមងាប់គួរដុតកំទេចចោលដើម្បីកុំអោយជំងឺឆ្លងរាលដាល។
- ជំងឺស្វិតស្រពោន៖ ស្លឹកស្វិតងាប់យ៉ាងឆាប់ ចាំបាច់ត្រូវប្រើថ្នាំ Anvil, Daconil, Aliette ដើម្បីបង្ការជំងឺ៕
Comments
Post a Comment