គ្រួសារ១នៅខេត្តកំពង់ឆ្នាំងបណ្តុះផ្សិតលក់ចេញទីផ្សាក្នុងមួយថ្ងៃ២តោន


​​​          មានទីតាំងភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក ជួប តុងអេង ប្រធានគ្រប់គ្រងផលិតកម្ម នៃកសិដ្ឋានខ្មែរ គង់សម្បត្តិ បានបញ្ជាក់ប្រាប់ថាពីដំបូងឡើងម្ចាស់ក្រុមហ៊ុន គ្រាន់តែជាអ្នកប្រកបមុខរបរចិញ្ចឹមមាន់ និងដាំផ្សិតធម្មតា ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ 
          ប៉ុន្តែដោយសារតែមុខរបរបណ្ដុះផ្សិតចេះតែកាក់កប ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យម្ចាស់កសិដ្ឋានខាងលើ បានពង្រីកមុខរបររបស់ខ្លួនកាន់តែធំទៅៗ ហើយបានទម្លាក់មុខរបរចិញ្ចឹមមាន់ចោលដោយចាប់យកមុខរបរបណ្តុះផ្សិតតែមួយមុខវិញ។ បច្ចុប្បន្នម្ចាស់កសិដ្ឋានខាង លើនេះ បានក្លាយទៅជាក្រុមហ៊ុនផលិតផ្សិតអំបោះ សម្រាប់លក់ចេញចន្លោះពី ១,៥តោន ទៅ ២តោន ក្នុងមួយថ្ងៃ ដែលតាមតម្លៃបោះដុំ មានតម្លៃទាបបន្តិចពី១ ទៅ ១,៥ដុល្លារ ឬស្មើនិង ៤ ទៅ ៦ពាន់រៀលក្នុង ១គីឡូក្រាម ប៉ុន្តែសម្រាប់លក់រាយតាមកញ្ច្រែងក្នុងទីផ្សារវិញ មួយគីឡូក្រាមថ្លៃដល់ទៅ ១ម៉ឺន ២ពាន់ រៀលឯណោះ។
           សម្រាប់រូបលោកផ្ទាល់ ដែលជាប្រធានគ្រប់គ្រងចង្វាក់ផលិតកម្មឲ្យក្រុមហ៊ុនផលិតផ្សិតអំបោះនេះ គឺបានទទួលការបណ្ដុះបណ្ដាលផ្នែកកសិកម្មនៅប្រទេសកូរ៉េ ដោយទទួលបាន សញ្ញាបត្រអនុបណ្ឌិត។ នៅពេលត្រឡប់មកវិញ លោកបានទៅសិក្សាបន្ថែមនៅឯប្រទេសថៃ រយៈពេលជាង ៣ខែទៀត និងបានស្រាវជ្រាវសិក្សាបន្ថែម ទើបបានមកជួយកិច្ចការ ក្នុងកសិដ្ឋាននេះ។
          ចំពោះផ្សិតដែលក្រុមហ៊ុន បានផលិតឡើងជាផ្សិតអំបោះមាន ២ប្រភេទ គឺផ្សិតខ្មៅ និងផ្សិតស (ផ្សិតខ្មៅថ្លៃជាងផ្សិត សបន្តិច)។ ផ្សិតដែលផលិតឡើងនេះ គឺគ្មានសារធាតុគីមីនោះទេ ព្រោះបើមានសារធាតុគីមី ផ្សិតមិនអាចលូតលាស់បានឡើយ។ ផ្សិតនេះដុះចេញពីវត្ថុធាតុដើម មានដូចជាអាចម៌រណាដើមកៅស៊ូ ទិញមកពីខេត្តកំពង់ចាម, កន្ទក់, ម្សៅ ដំណើប និងស្កជាដើម ដែលសុទ្ធសឹងអាហាររូបត្ថម្ភសម្រាប់ឲ្យផ្សិតដុះឡើង»។
         
​​          ច្ចុប្បន្ន មិនអាចបំពេញតម្រូវការទីផ្សារបានឡើយ ក្រុមហ៊ុននឹងពង្រីកបន្ថែមទៀតឲ្យបាន ៤លានកញ្ចប់ ខណៈក្នុងពេលបច្ចុប្បន្នបានត្រឹមតែ ៥០ម៉ឺនកញ្ចប់ ទទួលផលបានត្រឹមតែពី ១,៥តោន ទៅ ២តោនប៉ុណ្ណោះ៕

Comments