ចក្រវាល (Universe)

       
Related image


     ចក្រវាលនេះ មិនធំឯណាលើសពីទំហំកូនអាតូមមួយនោះទេ តែដោយការដឹងរបស់មនុស្សវាច្រលំថាធំឬច្រើន តែធម្មជាតិនេះ ទាំងអស់ដែលយើងហៅថាច្រើនហ្នឹង គឺតែមួយ ហើយមួយ គឺទាំងអស់ហ្នឹងឯង។ 
ចក្រវាលហ្នឹង វាគ្មានលើសពីមួយកូនអាតូមហ្នឹងទេ តែពិភពលោកនេះវាដឹងដោយចិត្ត គឺចិត្តនេះហើយដែល បង្កើតធំតូច មុនក្រោយ ខ្លាំងខ្សោយ តិចច្រើន ការពិតវាគ្មាន Black Hole ដែលមានកំលាំងខ្លាំងអស្ចារ្យស្អីនោះទេ គឺចិត្តវាដឹងអីចឹងទេតើ អោយតែមានទំនាញរកចង់បែកធាតុ(ធាតុត្រង់ហ្នឹងសំដៅទៅមនុស្ស)ដែលធាតុនោះគឺនៅក្នុងកូនអាតូម នោះធាតុដែលរកបែកដោយទំនាញនោះមានអារម្មណ៍ថា វាមានទំនាញខ្លាំងមហិមាហើយ។ 
    បើមិនអោយវាមានអារម្មណ៍ថាមានកំលាំងខ្លាំងអស្ចារ្យយ៉ាងម៉េច បើកំលាំងនោះអាចធ្វើអោយខ្លួននៃធាតុនោះគឺមនុស្សដែលដឹងថាមានកំឡាំងទាញនោះ រហែកដាច់ចេញពីគ្នាខ្ទេចខ្ទីរលាយរលត់ទៅហើយហ្នឹង។ 
    វាដឹងដោយធាតុខ្លួនវាកំណត់យកថាខ្លាំងខ្សោយហ្នឹងទេ វាមិនមែនជាសេចក្តីពិតទេ ដូចជាមនុស្សាកំណត់ថាអេស្កាវ៉ាទ័រមានកំលាំងមហិមា តែបើអេស្កាវ៉ាទ័រ ជាមនុស្សវិញ ហើយមានកំលាំងប៉ុនមនុស្សមកបុកវា នោះអេស្កាវ៉ាទ័រ គ្មានទទួលថាមានថាពលខ្លាំងស្អីមកបុកវាផង តែបើមនុស្សទៅប្រើកំលាំងលើស្រមោចទៅមើល នោះចិត្តស្រមោច កំណត់ថាមានកំលាំងដ៏មហិមាមកបុកទង្គិចវា កំលាំង Black Holeគឺវាខ្លាំងអស្ចារ្យសំរាប់មនុស្សគឺអីចឹង ។
    ម៉េចយើងហ៊ានថាកូនអាតូមតូច នោះជាការប្រៀបធៀបរបស់ចិត្តតើ វាមានស្អីមកកំណត់ថាធំតូចអោយលើសពីចិត្តហ្នឹង ក្មួយមើលតែកូនឡានតូចគេធ្វើសំរាប់ថតកុនមើល គេដាក់វាអោយបើកក្នុងក្រុងសិប្បនិមិត្តមើល វាថាវាធំដែរណា តែយើងថាវាតូច។ មានស្អីកំណត់ថាធំឬតូចក្រៅពីចិត្តហ្នឹង ម្ចាស់ខ្លួនគេមានអារម្មណ៍ថាគេធំដែរ ម៉េចយើងថាគេតូចអីចឹង។ 
    ពួកមនុស្សតូចៗនិងឡានតូចៗបើកបរក្នុងក្រុងសប្បនិមិត្តដ៏តូច តែពួកគេមានអារម្មណ៍គឺមានចិត្តហ្នឹងកំណត់ថាពួកគេធំដែរ គេមានម៉ែត្រវាស់ទំហំសំរាប់ពួកគេដែរតើ។ 
    ព្រះពុទ្ធសំដែងថាពិភពលោកនេះបង្កើតឡើងដោយចិត្តទេ អោយតែធម៌ផ្ទុយគឺចិតអ្នកបង្កើតឡើងទេ វាមិនមានក្នុងធម្មជាតិទេ។ 
    ការពិតមានតែញ័រៗហ្នឹង តើមានស្អីក្រៅពីធាតុញ័រៗហ្នឹងទៅ។ ចក្រវាលហ្នឹងគឺមួយអាតូមហ្នឹងតើ តែចិត្តទេ វាបង្កើតថាធំឬច្រើនហ្នឹង។

Comments