នឹកដល់ការអោបអារម្មណ៍កក់ក្ដៅ ឱបប្រើសំដៅប្រាប់ថាយល់ចិត្ត
អោបផ្អឹបដើមទ្រូងស្រលាញ់អាណិត ចង់ប្រាប់ការពិតជីវិតមិនស្ដាយ ។
ដៃស្រវ៉ាអោបក្ដោបរឹតតឹងណែន កក់ក្ដៅហើយសែនសាយសព្វរាងកាយ
ដួងចិត្តបានឆ្អែតទោះស្លាប់លែងស្ដាយ ឱបមិនជិនណាយស្រស់ស្រាយចិន្តា។
ឱបត្រូវដួងចិត្តឱបដោយការយល់ មិននាំអំពល់ដូចដោយតណ្ហា
ឆាប់ឆេះមួយឆាវរលត់សង្ខារ បន្សល់សង្ខាទុក្ខាត្រាំនៅ។
រស់នៃការអោបរឹតណែនផ្អិបទៅ នាំភាពកក់ក្ដៅជំរៅឱរ៉ា
ការឱបជាផ្នែកនៃក្ដីស្នេហា មិនដោយតណ្ហាគឺការយល់ចិត្ត។
Comments
Post a Comment