ទឹកភ្នែកឈប់ហូរពេលណាប្រាប់ខ្លួនឯងឱ្យចងចាំ

 ប្រាប់ខ្លួនឯងថាកុំអោយសោកសៅ ជាមួយមនុស្សដែលមិនដែលខ្វាយខ្វល់អំពីសុខទុកយើងថាតើយើងកំពុងឈឺឬជា, រស់ឬស្លាប់។​ 

ដកដង្ហើមចូលអោយវែងៗ កុំអោយគេដឹងថាបេះដូងរបស់អ្នកកំពុងឆាបឆេះ ដូចជាមនុស្សគ្មានព្រលឹង ទោះ​បី​ជា​ការ​ឈឺ​ចាប់​កំពុងតែលេប​ត្របាក់​លើខ្លួនអ្នក ហើយ​ការ​ឈឺ​ចាប់​ទាំង​នោះ​មិនទាន់​រសាយ​បាត់នៅឡើយ ។ 

យើងត្រូវ​តែ​រស់​នៅ យើងត្រូវតែដើរទៅមុខ ទោះបីគ្មានគេទោះជារបួសក្នុងចិត្កកប់ជ្រៅប៉ុណ្ណាក៍ដោយ យូរៗទៅវានឹងទំលាប់។ 

ទឹកភ្នែកឈប់ហូរពេលណាប្រាប់ខ្លួនឯងឱ្យចងចាំ កុំគ្រាន់តែស្រលាញ់គេដើម្បីអោយគេស្រលាញ់យើងវិញស្របពេលដែលចិត្តយើងមិនទាន់រឺងមាំ។ ប្រាប់ខ្លួនឯងថា ត្រូវតែអាចរស់ខ្លួនឯងបាន ទោះត្រូវដើរតែម្នាក់ឯងរហូតអស់មួយជីវឹតក៍ដោយ។ 

Comments