ចង់សួរអ្នកឱ្យប្រាកដជាមុន មុនពេលយើងទាំងពីរដើរឆ្ងាយទៅមុខជាងនេះទៀត។
ថ្ងៃនេះ យប់នេះ នាទីនេះតទៅពួកយើងទាំងពីរ កុំបង្ហើបពាក្យសន្យា និងមិនត្រូវការពាក្យអ្វីទាំងអស់។ តើយើងអាចនៅជាមួយគ្នាបានទេ ទុកអោយពេលវេលាជាអ្នកឆ្លើយ។
សំណួរមួយដែលចង់សួរ មិនថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងទេ ខ្ញុំខ្លាចជីវិតដ៏វែងឆ្ងាយមួយនេះអាចអោយ អ្នកនឹងនៅជាមួយខ្ញុំបានយូរដែរឬទេ?
បើថ្ងៃណាមួយយើងជួបរឿងចៃដន្យដែលធ្វើឱ្យអ្នកសោកសៅ តើអ្នកនឹងតស៊ូរស់នៅជាមួយគ្នាតទៅទៀតទេ?
ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកយើងទាំងពីរ មិនអាចសំរេចអ្វីមួយបានដូចដែរអូនប្រាថ្នា តើពួកគេនឹងនៅជាមួយគ្នាអស់មួយជីវិតទេ?
Comments
Post a Comment